រាយការដោយ ពីអេង សុវណ្ណ សាធុជនទាំងឡាយ នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ព្រះចិត្តវិមុត្តិ សេខ ឧត្តមបញ្ញា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តជ្រោយថ្ម និងជាសសមាជិកភាពនៃតំណាងឲ្យសមាគមធម្មកថិកកម្ពុជា បាននាំយកអំណោយរបស់សប្បុរសជន មកប្រគល់ជូនដល់លោកយាយ អ៊ុ សឿន ដែលមានអាយុ ៨៩ ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអំណោយរបស់ ឧបាសិកា ហ៊ីង មីលីនដា និងក្រុមគ្រួសារ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ។On Tuesday, February 15, 2022, Preah Cittavimutti Sek Udoumpagna, the representative of Cambodian Dhammakathika Association, offered some stuff […]
កម្មវិធីមនុស្សធម៌
លោក ជឹន វុឍ្ឍី តំណាង ភិក្ខុវជិរប្បញ្ញោ សាន សុជានាំអំណោយសប្បុរសធម៌ពីប្រទេសអូស្រ្តាលី មន្ទីរពេទ្យលោកសង្ឃ។ រាយការណ៍ ពីខ្ញុំ អេង សុវណ្ណ កាលពីព្រឹក ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក ជឹម វុឍ្ឍី ប្រធានក្រុមយុវជន និងព្រះធម៌ បាននាំយកអំណោយដ៏ថ្លៃថ្លា បានពី សប្បុរសធម៌ពីប្រទេសអូស្រ្តាលី តាមរយ:លោកម្ចាស់គ្រូ សាន សុជា ទៅដល់អ្នកជម្ងឺធ្ងន់ធ្ងរផ្នែករលាក និងបាក់បែក នៅមន្ទីរពេទ្យលោកសង្ឃ។ ក្នុងនោះសម្ភារ:អំណោយមាន ១-មីជាតិចំនួន ៥៦កេស ២-ម៉ាស ចំនួន ៣០០០ ៣-អាកុលចំនួន ៦៦លីត្រ -ដបដាក់អាកុលចំនុះ៥០០mL 64ដប ៥-ថវិកាប្រមាណ 2000$ […]
សមាគមធម្មកថិកកម្ពុជា ដឹកកនាំដោយព្រះអង្គគ្រូ វជិរប្បញ្ញោ សាន សុជា សហការជាមួយសមាគមខ្មែរវិចតូរីយ៉ាប្រទេសអូស្ត្រាលី បានចុះចែកទានដល់ប្រជាពលរដ្ឋខ្វះខាតខ្លាំងចំនួន១០០គ្រួសារ ក្នុងស្ថានភាពបិទខ្ទប់តំបន់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានទស្សនាៈ 0 Views
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារនៃសមាគមធម្មកថិកម្ពុជាក្រោមការដឹងនាំនិងចាត់ចែងដោយ លោកម្ចាស់គ្រូ ព្រះភិក្ខុ វជិរប្បញ្ញោ សាន សុជា ជាប្រធានសមាគមធម្មកថិកកម្ពុជា បាននាំយកសម្ភារៈនិងថវិកាជូនដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សម្ភារៈនិងថវិកានេះជាសទ្ធាជ្រះថ្លារបស់បងប្អូនខ្មែរនៅទីក្រុង សុីតនី តាមរយៈសមាគមសាជីវកម្មសង្គហកិច្ចនិងអភិរក្សវប្បធម៌ខ្មែរនៃរដ្ឋញូវសៅតវែល ប្រទេសអូស្ត្រាលី។សូមម្ចាស់សទ្ធានិងមិត្តញាតិត្រេកអរអនុមោទនាបុណ្យដោយទឹកចិត្តជ្រះថ្លា!!! បានទស្សនាៈ 0 Views
សមាគមធម្មកថិកកម្ពុជា សូមថ្លែងនូវសេចក្ដីសាទរចំពោះម្ចាស់សទ្ធាគ្រប់រូប នៅខេត្តពោធិ៍សាត់ ក្រុងប៉ោយប៉ែត និងពុទ្ធបរិស័ទនានា ព្រមទាំងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គដែលបានចូលរួម។ -លើកទី១: សមាគមធម្មកថិកកម្ពុជា សហការជាមួយសាលាអនុគណក្រុងកំពង់ចាមនិងមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម បាននាំយកសម្ភារៈនិងថវិកាប្រគេនព្រះសង្ឃនៅវត្តតាំងក្រង់ក្នុងសម័យកូវីដ-១៩ (ព្រះសង្ឃបានបិទវត្ត)នៅភូមិតាំងក្រង់ ឃុំស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីយភាព លោក ស្រី សុភ័ក្រ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម។សម្ភារៈដែលបានប្រគេនមានដូចខាងក្រោម៖១. អង្ករ ៣បេ២. មី៤កេស៣. ទឹកក្រូច៤កេស៤.ទឹកសុទ្ធ៤កេស៥.ទឹកត្រី៤យួរ៦. ទឹកសុីអុីវ៤យួរ៧. ទឹកសុទ្ធ៤យួរ៨. ស្ករ ស ៤គីឡូ៩. ទឹកដោះគោខាប់ ៤កំប៉ុង១០. បច្ច័យ៦០០០០០រៀល(ហុកសិបមុឺនរៀល) -លើកទី២: សមាគមធម្មកថិកកម្ពុជា បានរៀបចំកម្មវិធីចែកទានដល់ប្រជាពលរដ្ឋចំនួន២០ គ្រួសារ ដែលកំពុងខ្វះខាតក្នុងសម័យកូវិដ-១៩ ។ ម្ចាស់សទ្ធា គឺឧបាសិកា ហាន់ សាណាម៉ុន (ម៉ុន លីហុង) នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្មវិធីនេះ រៀបចំដោយ សមាគមធម្មកថិកកម្ពុជា […]
នៅថ្ងៃព្រហស្បតិ៏ ទី១៣ ខែ ឧសភា ឆ្នាំ២០២១ សមាគមធម្មកថិកកម្ពុជា បានរៀបចំការងារសប្បុរសធម៍ចែកស្បៀងអាហារដល់ពលរដ្ឋកម្ពុជាចំនួន ៦៧ គ្រូសារ ដែលរស់ក្នុងភូមិ ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលឧបត្ថម្ភដោយ សមាគមខ្មែរវិចតូរីយ៉ាសាជីវកម្ម នៅប្រទេសអួស្រ្តាលី ។ Charity Work ProgramOn Thursday 13th, April, 2021, Cambodian Dhammakathika Association (CDA) organized charity work to offer food to 67 Cambodian families who live in Lorpaeng village, Taches commnunnce, Kampong Trolach district, Kampong […]
ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា គ.ស.២០២១ នាវេលាម៉ោង៨ និង ០០នាទីព្រឹក ប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ដែលមានជីវភាពខ្វះខាត អំឡុងពេលបរិបទបិទខ្ទប់ ដោយសារCovid-19 បានទទួលនូវគ្រឿងឧបភោគបរិភោគដែលជាជំនួយសប្បុរសធម៌របស់បងប្អូនខ្មែរកំពុងរស់នៅប្រទេសអូស្រ្តាលី និងសមាគមខ្មែរវិចតូរីយ៉ាសាជីវកម្ម និងសហព័នខ្មែរ ។ សមាគមធម្មកថិកកម្ពុជា ដឹកនាំដោយព្រះអង្គគ្រូ វជិរប្បញ្ញោ សាន សុជា បានទទួលសិទ្ធិចាត់ចែងដោយផ្ទាល់នូវជំនួយខាងលើ។ កម្មវិធីនេះ ត្រូវបានរៀបចំនៅសាលាខេត្តកំពង់ចាម។ បានទស្សនាៈ 0 Views
រាយការណ៍ ពី អេង សុវណ្ណប្រជាពលរដ្ឋប្រមាណ ១២០គ្រួសារ ដល់យោធិនចូលនិវត្តន៍ ខេត្តក្រចេះ កំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ បានមកទទួលស្បៀងអាហារ ពីកម្មវិធីមនុស្ស របស់សមាគមធម្មកថិកកម្ពុជា។ បានទស្សនាៈ 0 Views
កម្មវិធីមនុស្សធម៌ចែកទានចំនួន ១២០គ្រួសារ ដែលជាជំនួយរបស់បងប្អូនខ្មែរនៅប្រទេសអូស្រ្តាលី តាមរយៈសមាគមខ្មែរវិចតូរីយ៉ាសាជីកម្ម និងសហពន្ធខ្មែរ-អូស្ដ្រាលី
សកម្មភាពចែក ស្បៀងនិងវត្ថុទានជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលជាជំនួយពីសប្បុរសជនខ្មែរប្រទេសអូស្ដ្រាលី របស់សមាគមសាជីវកម្មសង្គហកិច្ចនិងអភរក្សវប្បធម៌ខ្មែរនៅ
កម្មវិធីមនុស្សធម៌សមាគមធម្មកថិកកម្ពុជា ជំនួយពីសមាគមខ្មែរវិតូរីយ៉ាសាជីវកម្ម និងសហព័ន្ធខ្មែរប្រទេសអូស្ដ្រីលី និងសមាគមសាជីវកម្មសង្គហកិច្ច និងអភិរក្សវប្បធម៌ខ្មែររដ្ឋញូសៅតវែលប្រទេសអូស្ដ្រាលី/អ្នកស្រី ប៉ាង វ៉ាន់ស៊ី និងក្រុមការងារ។ សកម្មភាពចែកគ្រឿងឧបភោគបរិភោគ ទាំង១២០គ្រួសារ នាវត្តមណីរតនារាម ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ រៀបចំដោយ សធក ដឹកនាំដោយ ព្រះភិក្ខុ វជិរប្បញ្ញោ សាន សុជា ប្រធានសមាគមធម្មកថិកកម្ពុជា នៅប្រទេសអូស្ដ្រាលី។ សូមអនុមោទនាកំណតហេតុ,ថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ បានទស្សនាៈ 0 Views
សមាគមធម្មកថិកកម្ពុជា បានរៀបចំចែកទានដល់គ្រួសារក្រីក្រ នៅតំបន់បិទខ្ទប់ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំនួន១២០គ្រួសារ ចំនួយ តាមរយៈសមាគមធម្មកថិកកម្ពុជាដឹកនាំដោយ ព្រះអង្គគ្រូ សាន សុជា ពី បុណ្យផ្កាប្រាក់សាមគ្គី របស់សមាគមសាជីវកម្មសង្គហកិច្ច និងអភិរក្សវប្បធម៌ខ្មែររដ្ឋញូវសៅតវែល និងសហពន្ធខ្មែរ ប្រទេសអូស្ត្រាលី។ នៅកម្មវិធីនេះ និមន្ត និងអញ្ជេីញចូលរួមដោយ ព្រះធម្មវិជ្ជា ជួន កក្កដា ប្រធានស្តីទីសមាគមធម្មកថិកកម្ពុជា រួមជាមួយព្រះអង្គក្រុមការងារគ្រប់ព្រះអង្គ។ សម្រាប់ អាជ្ញាធរមូលដ្ឋាន មាន ឯកឧត្តម អភិបាលរងខេត្តបាត់ដំបង និងអភិបាលនៃគណអភិបាលក្រុងបាត់ដំបង និងសហការីគ្រប់រូបចូលរួម និងប្រជាពលរដ្ឋទាំង ១២០គ្រួសារផងដែរ។កំណត់ហេតុ ថ្ងៃច័ន្ទ ៥រោច ខែជេស្ឋ ឆ្នាំ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ បានទស្សនាៈ 0 Views