នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារនៃសមាគមធម្មកថិកម្ពុជាក្រោមការដឹងនាំនិងចាត់ចែងដោយ លោកម្ចាស់គ្រូ ព្រះភិក្ខុ វជិរប្បញ្ញោ សាន សុជា ជាប្រធានសមាគមធម្មកថិកកម្ពុជា បាននាំយកសម្ភារៈនិងថវិកាជូនដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សម្ភារៈនិងថវិកានេះជាសទ្ធាជ្រះថ្លារបស់បងប្អូនខ្មែរនៅទីក្រុង សុីតនី តាមរយៈសមាគមសាជីវកម្មសង្គហកិច្ចនិងអភិរក្សវប្បធម៌ខ្មែរនៃរដ្ឋញូវសៅតវែល ប្រទេសអូស្ត្រាលី។សូមម្ចាស់សទ្ធានិងមិត្តញាតិត្រេកអរអនុមោទនាបុណ្យដោយទឹកចិត្តជ្រះថ្លា!!!
បានទស្សនាៈ 0 Views
មតិរបស់អ្នក