លោក ជឹន វុឍ្ឍី តំណាង ភិក្ខុវជិរប្បញ្ញោ សាន សុជា
នាំអំណោយសប្បុរសធម៌ពីប្រទេសអូស្រ្តាលី មន្ទីរពេទ្យលោកសង្ឃ។
កាលពីព្រឹក ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក ជឹម វុឍ្ឍី ប្រធានក្រុមយុវជន និងព្រះធម៌ បាននាំយកអំណោយដ៏ថ្លៃថ្លា បានពី សប្បុរសធម៌ពីប្រទេសអូស្រ្តាលី តាមរយ:លោកម្ចាស់គ្រូ សាន សុជា ទៅដល់អ្នកជម្ងឺធ្ងន់ធ្ងរផ្នែករលាក និងបាក់បែក នៅមន្ទីរពេទ្យលោកសង្ឃ។ ក្នុងនោះសម្ភារ:អំណោយមាន ១-មីជាតិចំនួន ៥៦កេស ២-ម៉ាស ចំនួន ៣០០០ ៣-អាកុលចំនួន ៦៦លីត្រ -ដបដាក់អាកុលចំនុះ៥០០mL 64ដប ៥-ថវិកាប្រមាណ 2000$
ពួកគាត់មានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះអំណោយសប្បុរសធម៌នៅដែលពួកគាត់កំពុងតែជួបនូវបញ្ហាដ៏លំបាកបែបនេះ ហេីយពួកគាត់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់អំណោយតាមរយ:លោកម្ចាស់គ្រូ សាន សុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះពួកគាត់។
សង្គហធម៌ ៤យ៉ាង សង្គហធម៌ គឺធម៌ជួយសង្គ្រោះ ឬសភាវ នៃការជួយសង្គ្រោះគ្នា ទៅវិញទៅមក ដោយក្តីសន្ដោសក្នុងសង្គម។ ១-ទានៈការឲ្យ ចែករំលែក ឬជួយឧបត្ថម្ភ ជាទៃវត្ថុ ឬ សេចក្តីសុខ ដល់អ្នកដទៃ។ ២-បិយវាចាការប្រើវាចា ពោលពាក្យ ឬសម្តី ដែលគួរឲ្យចង់ស្តាប់ ឬជាទីស្រឡាញ់ដល់អ្នកដទៃ។ ៣-អត្ថចរិយាការប្រព្រឹត្តិ នូវទង្វើជាប្រយោជន៍ ដល់ខ្លួន និងអ្នកដទៃ។ ៤-សមានត្តតាការតម្កល់ឫកពា ឬតាំងខ្លួនឲ្យស្មើ ស្មោះត្រង់ ដែលជាទីគាប់ចិត្តអ្នកដទៃ ដោយមិនប្រកាន់ខ្លួន។
ក្នុងសម័យណាក៏ដោយរស់នៅរួមគ្នាចៀសមិនផុតពីមានបញ្ហាកើតឡើងនោះទេ ពិសេសគឺការប៉ះទង្កិចគ្នាដោយពាក្យសំដី ការបៀតបៀនគ្នា រីឯចិត្តគំនិតក៏ខុសគ្នា ចំណង់ចំណូលចិត្តក៏ផ្សេងគ្នា។ សង្គមណាមានការបៀតបៀនគ្នា សង្គមនោះតែងរកសេចក្តីសុខបានដោយលំបាក។ ការសម្របខ្លួនដើម្បីឱ្យការរស់នៅរួមគ្នាក្នុងសង្គមទើបទទួលបាននូវសេចក្តីសុខ ។ ខាងក្រោមនេះជាទ្រឹស្តីពុទ្ធសាសនាមានគោលធម៌៤យ៉ាងឱ្យអនុវត្តហៅថាសង្គហវត្ថុ៖ ១-ការបែងចែកទ្រព្យធន និងចំណេះដឹងរបស់ខ្លួនដល់អ្នកដទៃ ដែលកំពុងខ្វះខាត សូម្បីការរស់នៅជាមួយគ្នាជាប្តីជាប្រពន្ធនិងកូនក៏មានការផ្តល់ឱ្យគ្នាទៅវិញទៅមកដែរ ។ ២-ការពោលពាក្យពីរោះពិសា ពាក្យផ្អែមល្ហែមទៅកាន់បុគ្គលដទៃ ដែលកំពុងជួបសេចក្តីទុក្ខ ដោយការបាត់បង់នូវអ្វីមួយ ឬបាត់បង់មនុស្សជាទីស្រឡាញ់ជាដើម។ បុគ្គលគ្រប់រូបនៅពេលមានសេចក្តីទុក្ខគ្របសង្កត់រមែងបាត់បង់ស្មារតី តែនៅពេលទទួលបានពាក្យផ្អែមពីរោះពីអ្នកដទៃ ក៏រំសាយសេចក្តីទុក្ខនោះបានខ្លះ។ ដឹងទេថា ពាក្យពីរោះពិសានេះ គ្រប់គ្នាតែងតែចង់បាន និងត្រូវការគ្រប់ក្រុមគ្រួសារ គ្រប់ស្ថាប័នការងារ មិនអាចខ្វះបានឡើយ ។ ៣-ប្រយោជន៍ការងារ គឺការធ្វើនូវអំពើមានប្រយាជន៍សម្រាប់ខ្លួនឯងផង សម្រាប់អ្នកដទៃផង ដូចជាការសិក្សារៀនសូត្រផ្លូវលោកផ្លូវធម៌ឱ្យបានចេះប្រាកដប្រជា ហើយយកចំណេះដឹងទាំងនោះមកប្រើការឱ្យច្បាស់លាស់ រមែងធ្វើប្រយោជន៍សម្រាប់គ្រួសារ និងសង្គមជាតិឱ្យចម្រើនឡើង។ ការប្រព្រឹត្តជាប្រយោជន៍នឹងបង្ហាញនូវតម្លៃរបស់មនុស្សនិងជាគំរូដ៏ល្អដល់អ្នកដទៃយកតម្រាប់តាម ។ ៤-ភាពជាបុគ្គលមានខ្លួនស្មោះស្មើមិនយកប្រៀបលើគ្នា ជួយគ្នាដោះស្រាយបញ្ហាដែលកើតឡើង ថែមទាំងមិនប្រកាន់ខ្លួន មិនលើកតម្កើងខ្លួនឯង បង្អាប់អ្នកដទៃ មិនមានអស្មិមានះ និងទិដ្ឋិមើលងាយអ្នកដទៃថា អ្នកនេះមិនបានស្មើខ្លួន មិនសមនឹងខ្លួនទៅសេពគប់ដោយគំនិតថាអញជាអ្នកមានបុណ្យស័ក្តិធំ មិនគួរទៅនិយាយរកអ្នកតូចតាច អញជាអ្នកចេះដឹងច្រើន មិនគួរទៅនិយាយជាមួយអ្នកល្ងង់ខ្លៅជាដើម ។
ក្នុងសង្គមខ្មែរយើង ធម៌នេះ ឯងរិតចំណង ជួយគ្នាទៅវិញមក ហៅថា សង្គហធម៌ នេះឯង។
ទំនាក់ទំនងសាធារណៈមកក្រុមការងារ ផ្សាយព័ត៌មានផ្សេង បែបពុទ្ធសាសនា សមាគមធម្មកថិកកម្ពុជា តាម 096 222 33 59 (ភិ.អេង សុវណ្ណ) https://web.facebook.com/khmercda.org/?ref=pages_you_manage https://web.facebook.com/engsovannofficial/?ref=pages_you_manage
បានទស្សនាៈ 1 Views