រាយការដោយ ពីអេង សុវណ្ណ
សាធុជនទាំងឡាយ នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ព្រះចិត្តវិមុត្តិ សេខ ឧត្តមបញ្ញា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តជ្រោយថ្ម និងជាសសមាជិកភាពនៃតំណាងឲ្យសមាគមធម្មកថិកកម្ពុជា បាននាំយកអំណោយរបស់សប្បុរសជន មកប្រគល់ជូនដល់លោកយាយ អ៊ុ សឿន ដែលមានអាយុ ៨៩ ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអំណោយរបស់ ឧបាសិកា ហ៊ីង មីលីនដា និងក្រុមគ្រួសារ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ។
On Tuesday, February 15, 2022, Preah Cittavimutti Sek Udoumpagna, the representative of Cambodian Dhammakathika Association, offered some stuff for 89-year-old grandma, Oum Soeun living in Angkrong Village, Khvit Thom Commune, Prey Chhor District, Kampong Cham Province, which was donated by Hing Molinda and her family from California, USA.
សមដូច ពុទ្ធវចនថា ៖ អភិវាទនសីលិស្ស និច្ចំ វុឌ្ឍាបចាយិនោចត្តារោ ធម្មា វឌ្ឍន្តិ អាយុ វណ្ណោ សុខំ ពលំ ។ ធម៌គឺពរទាំឡាយ៤ប្រការ គឺអាយុ១ ពណ៌សម្បុរកាយ១ សេចក្តីសុខ១ និង កម្លាំង១ រមែងចម្រើនអស់កាលជានិច្ច ដល់អ្នកដែលមានសេចក្តីឳនកាយថ្វាយបង្គំដល់ព្រះរតនត្រ័យជាប្រក្រតី និងអ្នកមានសេចក្តីគោរពកោតក្រែង ដល់បុគ្គលដែលចម្រើន ដោយគុណ មានសីលគុណជាដើម ឬដែលចម្រើនដោយវ័យ គឺចាស់ព្រឹទ្ធាចារ្យ ។
សូមសាធុជន ជ្រាប់អនុមោទនា!
បានទស្សនាៈ 4 Views